Serendib Micro Insurance Plc. Signs MoU with Ponleu Snam Nhornhem Finance Plc. to Protect Financial Risk and Mental Security for Clients
AKP ស្ទឹងត្រែង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ -- ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានដឹកនាំប្រតិភូសាលារាធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចធិបតី ចែកជូនកងទ័ពជួរមុខនៅបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងពលតូចអន្តរាគមន៍លេខ ១២៨ និងកងនគរបាលជាតិវរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ដោយពិធីនេះបានធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ស្ថិតនៅអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសពីការសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម។ តែមិនមែនមានន័យថា យើងឈប់អភិវឌ្ឍនៅតាមព្រំដែននោះទេ យើងនៅតែអភិវឌ្ឍនៅតាមព្រំដែន តែយើងអភិវឌ្ឍដោយខ្លួនឯង។ ដូច្នេះសូមកងទ័ពការពារព្រំដែនទាំងអស់ត្រូវយល់អោយបានច្បាស់ពីរឿងនេះ និងត្រូវពង្រឹងកិច្ចការពារទឹកដីឱ្យបានរឹងមាំ។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានលះបង់គ្រប់បែបយ៉ាង ដើម្បីប្តូរប្រទេសកម្ពុជាពីប្រទេសដែលមានសង្គ្រាមមកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។ ជាក់ស្តែងនៅពេលនេះប្រទេសកម្ពុជាមិនមែនអភិវឌ្ឍតែនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែតែនៅតាមតំបន់ដាច់ស្រយាលក៏មានការអភិវឌ្ឍរីកចម្រើនដែរ ដោយសារតែប្រទេសមានសន្តិភាពពេញលេញ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវដល់កងទ័ពនៅជួរមុខ និងប្រជាពលរដ្ឋនៅជួរក្រោយ រួមគ្នាការពារសន្តិភាពនេះឱ្យបានគង់វង្ស និងសូមឱ្យកងទ័ពយើងរួមជាមួយប្រជាពលរដ្ឋគាំទ្រការកសាងព្រែកជីកហ្វូណន តេជោ ដែលជាការបម្រើផលប្រយោជន៍ប្រជាជនខ្មែរសុទ្ធសាធ។ ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើទោះបីជាប់រវល់ខ្លាំងពីកិច្ចការប្រទេសជាតិយ៉ាងណាក៏ដោយ ក៏សម្តេចនៅតែគិតគូរពីសុខទុក្ខរបស់បងប្អូនកងទ័ពយើងដែរ។ ជាក់ស្តែងនៅពេលនេះ សម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជូនអំណោយដល់បងប្អូនកងទ័ពយើងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ទន្ទឹមនឹងនេះ ឯកឧត្ដមឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានមានប្រសាសន៍ថា ការចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញជាមួយកងទ័ពធ្វើឡើងក្នុងគោលដៅពង្រឹងពង្រីកចំណង សាមគ្គីភាព មិត្តភាព យ៉ាងជិតស្និទ្ធសំដៅជួយឧបត្ថម្ភទំនុកបម្រុងគាំទ្ររវាងស្ថាប័នស៊ីវិលជាមួយកងទ័ព ឱ្យមានភាពស្អិតរមួតដូចទឹក និងត្រី ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កងទ័ពឱ្យកាន់តែល្អប្រសើរឡើង ក្នុងកិច្ចការពារបូរណភាពទឹកដី និងបន្តកសាងអង្គភាពរឹងមាំគ្រប់ផ្នែក។ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ទទួលបានអំណោយតាមរយៈរដ្ឋបាលរាជធានីភ្នំពេញចំនួន១៤លើកហើយ។
ទន្ទឹមនឹងនេះ ឯកឧត្ដមឧត្តមសេនីយ៍ទោ បានប្តេជ្ញាការពារសន្តិភាព ការពារ ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគង់វង្ស ប្តេជ្ញាការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោតស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្តេជ្ញាប្រឆាំងដាច់ខាតរាល់ការញុះញង់ ពីពួកអគតិដែលគិតមិនល្អលើរាជរដ្ឋាភិបាល ប្រឆាំងដាច់ខាតបុគ្គល ឬក្រុមអមិត្តណាដែលមានគំនិតផ្តួលរំលំរាជរដ្ឋាភិបាល ប្តេជ្ញា កម្ទេសចោលរាល់ជនណាមួយដែលបង្កអស្ថេរភាពនៅក្នុងប្រទេស ប្តេជ្ញាកម្ទេចចោលពួកឧទ្ទាមមានឧបាយកលធ្វើបដិវត្តន៍ពណ៌ គាំទ្រពេញទំហឹងក្នុងការសម្រេចចិត្តរបស់សម្តេចតេជោ និង សម្តេចធិបតី ដែលបានយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតដល់ប្រជាជនលើបញ្ហាទឹកដី ព្រមទាំងភាពចាំបាច់ខាងនយោបាយដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម កុំឱ្យមានលទ្ធភាពប្រើប្រាស់ (CLV-DTA) បោកប្រាសប្រជាជនកម្ពុជាតទៅទៀត ដោយកម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណរវាងកម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤ ហើយបន្តអភិវឌ្ឍលើទឹកដីរបស់ខ្លួន ដោយសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្រប ខ័ណ្ឌទ្វេភាគីរវាងប្រទេស និងប្រទេស៕
PUBLISH DATE: September 18, 2024

